ការចេញថ្មី៖ កម្មវិធីរុករក Tor ជំនាន់ 10

កម្មវិធីរុករកកំណែទី១០ថ្មីស្រឡាងសម្រាប់ Desktop នេះគឺមានដាក់ឲ្យទាញយកនៅក្នុងទំព័រទាញយករបស់កម្មវិធីរុករក Tor និងថតចែកចាយរបស់យើងផងដែរ។

កម្មវិធីរុករក Tor កំណែទី១០សម្រាប់ Android គឺកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយទេ ហើយយើងកំពុងដាក់ឲ្យដំណើរការកំណែបច្ចុប្បន្នរហូតដល់មានកំណែថ្មីរួចរាល់។ ពួកយើងទទួលបានដំណឹងពី Mozilla ពីបញ្ហានានាដែលពួកគេបានរកឃើញដែលបង្ករការប៉ះពាល់ដល់ជំនាន់នេះ។ ពួកយើងរំពឹងថានឹងដាក់ចេញនូវកម្មវិធីរុករក Tor ថ្មីសម្រាប់ Android ដោយផ្អែកលើ Fenix នៅក្នុងសប្ដាហ៍បន្តបន្ទាប់នេះ។

កម្មវិធីរុករក Tor កំណែទី១០ ចេញមកជាមួយ Firefox 78.3.0esr, ធ្វើបច្ចុប្បន្នភាព NoScript ទៅកាន់កំណែទី 11.0.44, និង Tor ទៅកាន់កំណែទី 0.4.4.5។ ការដាក់ចេញនេះរួមមានកំណែរសំខាន់ៗ security updates to Firefox.

ការចេញផ្សាយ កម្មវិធីរុករក Tor ថ្មីនេះគឺផ្តោតលើស្ថេរភាពរបស់ កម្មវិធីរុករក Tor ដោយផ្អែកលើ ការចេញផ្សាយជំនួយបន្ថែមថ្មី នៃ Mozilla Firefox ។ កម្មវិធីរុករក Tor កំណែទី 10.0 គឺជាដាក់ឲ្យប្រើប្រាស់កំណែដែលមានស្ថេរភាពដំបូងនៃស៊េរី 10.0 ដោយផ្អែកលើ Firefox 78esr ។

ចំណាំ៖ កម្មវិធីរុករក Tor កំណែទី 10.0 គឺជា ស៊េរីរបស់ កម្មវិធីរុករក Tor ចុងក្រោយ ដែលដំណើរការនៅលើ CentOS 6 ។ ការចាប់ផ្តើមជាមួយនឹងស៊េរីកំណែទី 10.5 CentOS 6 មិនអាចដំណើរការបានទេ។

ផ្ដល់មតិយោបល់

ប្រសិនបើអ្នកឃើញមានកំហុស ឬមានការស្នើសុំ ដើម្បីអាចអោយពួកយើងពង្រឹងគុណភាពការដាក់ចេញនេះ៖ please let us know អរគុណដល់ក្រុមទាំងអស់របស់ Tor និងអ្នកស្ម័គ្រចិត្តជាច្រើន​ដែលបានរួមចំណែកក្នុងការដាក់ចេញនេះ។

តើអ្នកត្រូវការជំនួយដែរឬទេ?

See our community FAQ's

Visit Support

សូមភ្ជាប់ទំនាក់ទំនង

Chat with us live!

Join us on IRC